និស្សិតពូកែប្រចាំជំនាន់ទី២០



ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃសាកលវិទ្យល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបាត់ដំបង ត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយប្រកាសលេខ ៣២៩ អយក.ប្រក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០០៦ របស់ក្រសួងអប់រំយុវជន និងកីឡា។ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន គឺជាផែ្នកមួយដ៏សំខាន់របស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលនិស្សិត​ថ្នាក់ឆ្នាំទី១ ដើម្បីផ្តល់ឱកាសដល់ពួកគេ ឲ្យទទួលបាននូវចំណេះដឹង​ទូទៅ និង ជំនាញជាមូលដ្ឋាន ក្នុងការ​ចាប់យកជំនាញសិក្សានៅឆ្នាំទី២។
បន្ទាប់ពីធ្វើការបណ្តុះបណ្តាលស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា អស់រយៈមួយឆ្នាំរួចមក ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បានរកឃើញនិស្សិតពូកែប្រចាំឆ្នាំសរុប៣៣នាក់ ស្រី២៥នាក់ ដើម្បីធ្វើការប្រឡងប្រជែងរកនិស្សិតពូកែប្រចាំជំនាន់ទី២០ ដោយធ្វើការប្រឡងលើ៣វិញ្ញាសារ គឺ ៖
១-ប្រវត្តិសាស្រ្តប្រទេសកម្ពុជា រយៈពេល១ម៉ោង៣០នាទី ពិន្ទុ១០០
២-គណិតវិទ្យាអាជីវកម្ម            រយៈពេល១ម៉ោង៣០នាទី ពិន្ទុ១០០
៣-ភាសាអង់គ្លេស                   រយៈពេល១ម៉ោង៣០នាទី ពិន្ទុ១០០
ជាលទ្ធផល ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បានរកឃើញនិស្សិតពូកែប្រចាំជំនាន់ទី២០ ចំនួន៥នាក់ ដែលទទួលបានលទ្ធផលខ្ពស់ជាងគេដូចខាងក្រោម៖
-លេខ១ ហ៊ន លក្ខិណា ភេទស្រី សិក្សាមហា-គ្រប់គ្រង ពេលយប់ បន្ទប់TU (086 516 042)
-លេខ២ សុធា សុដ្ឋាវី ភេទស្រី សិក្សាមហា-កសិកម្ម ពេលរសៀល បន្ទប់ Conference (086 878 377 )
-លេខ៣ ឈឿយ សំណាង ភេទស្រី សិក្សាមហា-គ្រប់គ្រង ពេលចុងសប្ដាហ៍ បន្ទប់ I (077 634 598)
-លេខ៤ ញឹម សូនីតា ភេទស្រី សិក្សាមហា-អង់គ្លេស ពេលព្រឹក បន្ទប់​ N (088 678 9331)
-លេខ៥ ឌិត ផានុត ភេទស្រី សិក្សាមហា-គ្រប់គ្រង ពេលព្រឹក បន្ទប់G (096 739 3699)

និស្សិតដែលបានជាប់លេខចំនួន៥នាក់ នឹងត្រូវទទួលបាន៖
១-ប័ណ្ណសរសើរនិស្សិតពូកែប្រចាំជំនាន់
២-មេដាយនិស្សិតពូកែប្រចាំជំនាន់
៣-ធ្វើលិខិតឆ្លងដែនឲ្យ
៤-ជូនទៅលេងកំសាន្តនៅប្រទេសថៃ